គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញលទ្ធផលផ្លូវការ នៃការបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៉ី


(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញលទ្ធផលផ្លូវការ នៃការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសហព័ន្ធរុស្ស៉ី ដែលដឹកនាំដោយលោក ជិន ម៉ាលីន អនុប្រធាន តំណាងលោក កែវ រ៉េមី រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មាន បានបង្ហាញថា កាលពីថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០១៩ នៅទីក្រុងមូស្គូសហព័ន្ធរុស្សី គណៈកម្មាសិទ្ធិមនុស្សកម្ពុជា និងឧត្តមស្នងការសិទ្ធិមនុស្សសហព័ន្ធរុស្សី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស ក្នុងការផ្តល់នូវជំនួយ និងកិច្ចការពារសិទ្ធិមនុស្ស ដល់ពលរដ្ឋប្រទេសទាំងពីរ។

គួរជម្រាបថា ប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៉ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩៕

ខាងក្រោមនេះជាខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖