នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបចេ្ចកទេស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែង រួមមានស្ថានីយបុរីជលសា ស្ថានីយក្រុងដូនកែវ និងស្ថានីយគីរីវង់ ស្ថានីយវាស់គុណភាពទឹក ចំនួន ០២កន្លែង រួមមានស្ថានីយគីរីវង់ និងស្ថានីយត្នោតទេ ដែលស្ថិតក្នុងខេត្តតាកែវ។ ក្រុមការងារបាន ៖
– បង្រៀនមន្ត្រីបច្ចេកទេសថ្នាក់ខេត្តដើម្បីអាចប្រើប្រាស់ទាញយកទិន្នន័យ និងការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ
– ធ្វើ calibration ទិន្នន័យដែលវាស់ដោយឧបករណ៍កម្ពស់ទឹក និងកម្រិតទឹកភ្លៀង
– កាប់សម្អាតស្មៅនៅតាមបរិវេណស្ថានីយ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យចំនួន ០៣កន្លែង
