ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ច ប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី៥៨ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅលើឯកសារ ដែលរៀបចំដោយនាយកដ្ឋានជំនាញនៃគណៈកម្មការមូលបត្រកម្ពុជា ហើយអង្គប្រជុំបានសម្រេចរបៀបវារៈរួមមាន៖
ទី១- អនុម័តលើគម្រោងថវិការបស់គ.ម.ក. សម្រាប់ឆ្នាំ២០២០។
ទី២- អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍ លើសំណើរសុំធ្វើជាក្រុមហ៊ុនចែកចាយ លក់ ទិញត្រឡប់មក វិញ ឬទូទាត់សងរបស់ក្រុមហ៊ុនស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ីនវេសម៉ិន ម.ក។
ទី៣- អនុម័ត ដោយផ្តល់ការអនុញ្ញាត ជាគោលការណ៍ លើសំណើសុំអាជ្ញាប័ណ្ណឈ្មួញជើងសារ ឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន អាយ អេហ្វ អិកស៍ ឯ.ក។ ទី៤- អនុម័តលើសេចក្តីព្រាង វិសោធនកម្មចំនួនបីគឺ (១)វិធានចុះបញ្ជីលក់មូលបត្រ, (២)វិធានប្រតិបត្តិការទីផ្សារមូលបត្រ និង(៣). វិធានរក្សាទុកមូលបត្រ របស់ក្រុមហ៊ុនមូលបត្រកម្ពុជា។
ទី៥- អនុម័តជាគោលការណ៍លើសំណើសុំការអនុញ្ញាតលើផលិតផលឧបករណ៍និស្សន្ទ ដែលត្រូវធ្វើការជួញដូររបស់ក្រុមហ៊ុនក្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក៕