ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានដឹកនាំក្រុមការងារ នាំយកបច្ច័យចំនួន ៥០០,០០០៛ និងសម្ភារមួយចំនួនចូលបុណ្យសព អតីតយុទ្ធជន ដែលបានទទួលមរណៈ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ នាំយកបច្ច័យចំនួន ៥០០,០០០៛ និងសម្ភារ ដូចជា អង្ករ២បេ មី២កេស ទឹកស៊ីអ៊ីវ៤យួរ ទឹកក្រូច៣កេសតូច ចូលបុណ្យសព លោកស្រី អ៊ុង អៀ អាយុ៥០ឆ្នាំ ជាគ្រួសារ អតីតយុទ្ធជន បានទទួលមរណៈភាពនៅថ្ងៃទី២៣ ខែ១២ ឆ្នាំ២០១៩ នៅភូមិភ្នំដែក ឃុំរម្មណី ស្រុករវៀង ។