ក្រុមការងារគណបក្សប្រជាជនកម្ពុជា ផ្តល់ Computers ដល់យុវជន


CPP Aids 19 01 16 2 copy

     ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​សម្ភារៈ Computers ដល់​ក្រុម​យុវជន​ប្រមាណ​​ ១០០​នាក់ និង​សម្ភារៈ​កីឡា​ផង​ដែរ ​នៅ​ក្នុង​ស្រុក​កញ្ជ្រៀច​ខេត្ត​ព្រៃវែង​ ។ ការ​ផ្តល់​នេះ​ធ្វើ​ឡើង​កាល​ពី​ចុង​សប្តាហ៍​នេះ តាម​រយៈ ប្រធាន​ក្រុម​ការងារ​បក្ស ចុះ​ជួយ​ឃុំ​ត្នោត ស្រុក​កញ្ច្រៀច​ខេត្ត​ព្រៃវែង លោក​ឡុង ស្រេង

     លោក ​ឡុង ​ស្រេង​ បាន​ថ្លែង​ថា​ សម្ភារៈ​ជា​កុំព្យូទ័រ និង​សម្ភារៈ​កីឡា ទាំង​នោះ គឺ​ជា​អំណោយ​របស់ នាយ​ឧត្តម​សេនីយ៏ នេត សាវឿន​  ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​កញ្ចៀច ខេត្ត​ព្រៃវែង ដើម្បី​ជម្រុញ​ឲ្យ​យុវជន​នៅ​តំបន់​ឆ្ងាយ​ៗ មាន​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ថ្មីៗ​ សិក្សា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​និង​អ៊ីន​ធ័រ​ណេត និង​ក៏​ដូច​ជា​ការ​ជម្រុញ​ឲ្យ​លេង​កីឡា​ច្រើន​ដើម្បី​សុខភាព​ ជា​ជាង​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ​មុខ  ។

     សម្ភារៈ​ដែល​ប្រគល់​ជូន​នេះ គឺ​មាន​ កុំព្យូទ័រ ​២០​គ្រឿង និង ​ម៉ាស៊ី​ព្រីន​ចំនួន ​៣​គ្រឿង សម្រាប់​បំពាក់​នៅ​ក្នុង​ថ្នាក់​បង្រៀន​កុំព្យូទ័រ នៅ​ក្នុង​ទី​ស្នាក់​ការ​គណបក្ស​ប្រជាជន ឃុំ​ត្នោត ដើម្បី​ទុក​អោយ​កូន​ចៅ​ប្រជា​ពលរដ្ឋ និង​សិស្សា​នុ​សិស្ស រួម​ទាំង​យុវជន បាន​ចូល​រៀន​ដោយ​មិន​បង់​ថ្លៃ ។ ក្រៅ​ពី​នេះ​ក៏​មាន​សម្ភារ​កីឡា​ជា​ច្រើន​ទៀត រួម​មាន​ខោ​ និង​អាវ​ ៣០០​កំប្លេ ស្បែក​ជើង និង​ស្រោម​ជើង​ ១០០​កំប្លេ បាល់​ទាត់​ចំនួន​៥០ និង​បាល់​ទះ​ចំនួន​៣០​… ប៊ូល​ចំនួន​ ២​ឈុត ​ផង​ដែរ ​ហើយ​​សម្ភារ​កីឡា​ទាំង​នេះ ចែក​ជូន​ដល់​សិស្សា ​   នុសិស្ស នៅ​ក្នុង​ឃុំ​ត្នោត និង​ឃុំ​ផ្សេង​ៗ​ទៀត​ក្នុង​ស្រុក​កញ្ច្រៀច​ទាំង​មូល ​។

     សូម​ជំរាប​ថា ​នៅ​ក្នុង​ស្រុក​កញ្ជ្រៀច​នោះ ក្រុម​ការងារ​គណបក្ស​ នៅ​បាន​ជួយ​ក្រុម​យុវជន​បង្កើត​ក្រុម​បាល់​ទាត់ បាល់​ទះ នៅ​តាម​សាលា​ផង​ដែរ ដែល​រួម​មាន​ក្រុម​បាល់​ទាត់​ ៥​ក្រុម និង​បាល់​ទះ​ ២​ក្រុម ​។ ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ឃុំ​ត្នោត​ លោក ​ឡុង ស្រេង​ បាន​មាន​ប្រសាសន៍​ថា​ការ​បង្កើត​ក្រុម​បាល់​ទាត់ និង​បាល់​ទះ គឺ​ក្នុង​គោល​បំណង​អោយ​ក្រុម​យុវជន​នាំ​គ្នា​លេង​កីឡា ដើម្បី​សុខភាព​រឹត​ចំណង​សាមគ្គី​គ្នា បង្កើន​មិត្ត​ភាព ជៀស​អោយ​ផុត​ពី​គ្រឿង​ញៀន និង​ល្បែង​អបាយ​មុខ​ផ្សេង​ៗ​ទៀត​ ។ ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ក្រៅ​ពី​បាន​ផ្តល់​សម្ភារៈ​Computers និង​គ្រឿង​កីឡា នៅ​បាន​នាំ​យក​ស៊ី​ម៉ងត៏​ចំនួន ១៧​តោន ​ទៅ​ជូន​វត្ត​ចំនួន​២ គឺ​វត្ត​ត្នោត​ចំនួន ​១៣​តោន និង​វត្ត​ក្រឡា​មាឃ​ចំនួន​ ៥​តោន   និង​ជូន​អនុ​វទ្យាល័យ​ត្នោត ចំនួន​ ២​តោន ​ផង​ដែរ ។

CPP Aids 19 01 16 4 copy   CPP Aids 19 01 16 3 copy

CPP Aids 19 01 16 5 copy