(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសថ្មើរជើងដែលឈ្មោះថា «តេជោសន្តិភាព» ដំបូងគេបង្អស់បន្ទាប់ពីរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់។
សូមបញ្ជាក់ថាស្ពានអាកាសថ្មើរជើងនេះបានសាងសង់រយះពេល ៦ខែជាង ដែលមានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ សរុបអស់ថវិកាប្រមាណ ៣៤ម៉ឺនដុល្លា ក្រោមជំនួយឧបត្ថម្ភរបស់លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។
ស្ពានអាកាសថ្មើរជើងនេះនឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាពមុខមាត់ខេត្តកំពង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ ។ ក្រុមហ៊ុនហេងអភិវឌ្ឍន៍បានជួយក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងខេត្ត ទាំងវិស័យពុទ្ធចក្រ និងអណាចក្រ ៕