ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានប្រជុំពិភាក្សាការងារជាមួយ ឯកឧត្ដម មហាមាត់ ហ្វារុក ខាន់ (Muhammad Faruk Khan) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដេស នាព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែ មករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំពិភាក្សាការងារនេះ ផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការបរទេសរវាងសភាកម្ពុជា និងសភាបង់ក្លាដេស។