កម្មវិធី​សំណេះសំណាល និង​ប្រគល់ប័ណ្ណសរសើរ​ដល់​ក្រុម​ប្រកួតប្រជែង​កម្មវិធី Tech for Kids និង AI Family


រាជធានី​ភ្នំពេញ៖Tech for Kidsគឺ​ជា​កម្មវិធី​បង្រៀន​កុមារ ជួយ​ឲ្យ​ពួកគេ​ប្រើប្រាស់​ចំណេះ​ផ្នែក​បច្ចេកវិទ្យា សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម ដែល​វិធី​នេះ​ផ្ដល់​អត្ថប្រយោជន៍ ដល់​ការ​រៀន​សូត្រ​របស់​កុមារ​នា​ពេល​អនាគត​ផង​ដែរ។

​សម្រាប់​ការ​ប្រកួតប្រជែង AI Family ត្រូវ​បាន​រៀបចំឡើង​ដើម្បីផ្ដល់ឲ្យកុមារ​នូវការសិក្សា និង​អនុវត្ត​ចំណេះ​ដឹង AI រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួកគេ។ ដោយ​​កម្មវិធី​​នេះ ផ្ដួចផ្ដើម​ដោយ​សហគមន៍ Technovation សហរដ្ឋអាមេរិក​ ចំណែកកម្ពុជាមានចំនួន៨ គ្រួសារ​ដែល​បាន​ចុះឈ្មោះនៅក្នុង​កម្មវិធីប្រកួតប្រជែងAI Family ឆ្នាំ​២០១៩ នេះ។

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ការងារ​ដ៏​មាន​អត្ថន័យ​ខាងលើ​នេះ លោក​ជំទាវ​គឹម សេដ្ឋានី រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង នៅ​ចូល​ជួប​ដើម្បី​សម្តែង​ការ​គួរ​សម​សំណេះសំណាល និង​បាន​ប្រគល់​ប័ណ្ណ​សរសើរ​ដល់​កុមារ និង​ក្រុម​គ្រួសារ​​ផង​ដែរ៕

០៩ មករា ២០១៩ | សាល​ប្រជុំ​អគារ​រដ្ឋបាល​ចៅ​ពញ្ញា​ហុក