រាជធានីភ្នំពេញ៖Tech for Kidsគឺជាកម្មវិធីបង្រៀនកុមារ ជួយឲ្យពួកគេប្រើប្រាស់ចំណេះផ្នែកបច្ចេកវិទ្យា សម្រាប់ដោះស្រាយបញ្ហានៅក្នុងសង្គម ដែលវិធីនេះផ្ដល់អត្ថប្រយោជន៍ ដល់ការរៀនសូត្ររបស់កុមារនាពេលអនាគតផងដែរ។
សម្រាប់ការប្រកួតប្រជែង AI Family ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ឲ្យកុមារនូវការសិក្សា និងអនុវត្តចំណេះដឹង AI រួមជាមួយក្រុមគ្រួសាររបស់ពួកគេ។ ដោយកម្មវិធីនេះ ផ្ដួចផ្ដើមដោយសហគមន៍ Technovation សហរដ្ឋអាមេរិក ចំណែកកម្ពុជាមានចំនួន៨ គ្រួសារដែលបានចុះឈ្មោះនៅក្នុងកម្មវិធីប្រកួតប្រជែងAI Family ឆ្នាំ២០១៩ នេះ។
ដើម្បីជាការលើកទឹកចិត្តសម្រាប់ការងារដ៏មានអត្ថន័យខាងលើនេះ លោកជំទាវគឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យក្រុមគ្រួសារដែលបានចុះឈ្មោះប្រកួតប្រជែង នៅចូលជួបដើម្បីសម្តែងការគួរសមសំណេះសំណាល និងបានប្រគល់ប័ណ្ណសរសើរដល់កុមារ និងក្រុមគ្រួសារផងដែរ៕
០៩ មករា ២០១៩ | សាលប្រជុំអគាររដ្ឋបាលចៅពញ្ញាហុក