ខេត្តកំពង់ចាម៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជំនះ ៧មករា ១៩៧៩-៧ មករា ២០២០ ដែលជាទិវាប្រវត្តិសាស្ត្រ បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត ជាតិត្រូវបានសង្គ្រោះ និងប្រជាជនកម្ពុជាមានជីវិតរស់ឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុត។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯកឧត្ដមបានមានប្រសាសន៍ថាផ្ដាំផ្ញើប្អូនៗសិស្សានុសិស្ស ត្រូវចងចាំប្រវត្តិសាស្ត្រ ប្រសិនបើក្មួយៗមិនចងចាំ គ្មានការបង្ការ កំហុសក្នុងប្រវត្តិសាស្ត្រអាចនឹងកើតឡើងវិញជាមិនខាន។ សូមជម្រាបថា កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងស្រុកកងមាស ខេត្តកំពង់ចាម៕
០៩ មករា ២០២០ | ស្រុកកងមាស ខេត្តកំពង់ចាម