មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារជីកព្រែកនាំទឹក និងដីល្បប់ពីទន្លេបាសាក់ ជំហានទី១


នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារជីកព្រែកនាំទឹក និងដីល្បប់ពីទន្លេបាសាក់ ជំហានទី១ ចំនួន ០៤ ខ្សែ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ក្នុងនោះរួមមាន ៖
១- ព្រែកតាហ៊ីង ប្រវែង ៤.៣០០ ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ចំនួន ២៨៨ ហិកតា និងសាងសង់ផ្លូវលើខ្នងភ្លឺសងខាងព្រែកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ប្រវែង ៨.៦០០ ម៉ែត្រ ។
២- ព្រែកមេស្រុក ប្រវែង ៤.៧០០ ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ចំនួន ២១៦ ហិកតា និងសាងសង់ផ្លូវលើខ្នងភ្លឺសងខាងព្រែកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ប្រវែង ៩.២០០ ម៉ែត្រ ។
៣- ព្រែកកោះទៀវ ប្រវែង ២.៤០០ ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ចំនួន ២៥៤ ហិកតា សាងសង់ផ្លូវលើខ្នងភ្លឺសងខាងព្រែកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ប្រវែង ៤.២៥០ ម៉ែត្រ និងសំណង់លូមូលកាត់ខ្នងភ្លឺព្រែក ចំនួន ០១ កន្លែង ។
៤- ព្រែកវត្តសែម ប្រវែង ៣.០៥០ ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ចំនួន ២៦០ ហិកតា សាងសង់ផ្លូវលើខ្នងភ្លឺសងខាងព្រែកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ប្រវែង ៤.៣០០ ម៉ែត្រ និងសំណង់ទ្វារទឹក ចំនួន ០១ កន្លែង ។

សូមជម្រាបផងដែរថា ព្រែកទាំង ០៤ ខ្សែខាងលើនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៧ ៕