ឯកឧត្តម សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី


ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។

ព្រះរាជក្រឹត្យថ្មីស្តីពីការតែងតាំងឯកឧត្តមបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជានេះ ក៏នាំឱ្យមានការងឿងឆ្ងល់ផងដែរ។ ងឿងឆ្ងល់ព្រោះថា បច្ចុប្បន្នឯកឧត្តមបណ្ឌិត សុខ ទូច កំពុងស្ថិតនៅក្នុងតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាស្រាប់ទៅហើយ ហេតុម្តេចត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាថ្មីបែបនេះ?

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន ថា ព្រះរាជក្រឹត្យតែងតាំងជាថ្មីនេះមិនមានអ្វីថ្មីនោះឡើយ គឺគ្រាន់តែធ្វើឡើងឱ្យស្របតាមព្រះរាជក្រឹត្យ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

ព័ត៌មានលម្អិតសូមអានព្រះរាជក្រឹត្យទាំងស្រុង៖