ឯកឧត្តម ផៃ ស៊ីផាន៖ ខ្ញុំមិនដឹងថា លោកមេធាវី រី​ឆាត រ៉ូ​ជើរ (Richard Rogers) ជាអ្នកច្បាប់ចេញមកពីសាលាណាទេ


ឯកឧត្តម ផៃ ស៊ីផា​ន​ ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា ​លោក​ មេធាវី រី​ឆាត រ៉ូ​ជើរ (Richard Rogers) ជា​មេធាវី ដែល​បាន​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) ជុំវិញ​ការប្រើ​អំពើហិង្សា​បង្ក្រាប​បាតុកម្ម​លើ​ក្រុម​សហគមន៍​តវ៉ា​សិទ្ធិ​ ដីធ្លី​នា​ពេលកន្លងមក​នោះ​ថា ខ្ញុំ​មិនដឹងថា​លោក​ជា​អ្នកច្បាប់​ចេញពី​សាលា​ណា​មក​ទេ បែរជា​យក​ករណី​ជម្លោះ​ដីធ្លី​និង​ការអនុវត្ត​ទៅ​តាម​ច្បាប់​តួនាទី​ថែរក្សា​ សន្តិសុខ​សណ្ដាប់ធ្នាប់​របស់​កម្ពុជា​ថា ជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ទៅ​វិញ​។

​ឯកឧត្តម បាន​បន្តទៀតថា អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​ការឡើង​កាន់​អំណាច​រប​ស់​លោក​ដូណាល់​ត្រាំ​ដែល​ ត្រូវ​ចាប់ខ្លួន​ជាង​២០០​នាក់​នោះ​នឹង​ត្រូវ​ប្រឈមមុខ​ជា​ប់​ពន្ឋនាគារ​១០​ ឆ្នាំ​ពិន័យ​ជា​ប្រាក់​២៥០០០$​ផងដែរ​។ ជា​សំណួរ​ថា តើ​ការបង្ក្រាប​បាតុកម្ម​នៅ​អាមេរិក​ជា​ការរំលោភ​សិទ្ឋិ​មនុស្ស ឬ​ជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ដែរឬទេ​? ឯកឧត្តម ​ផៃ ស៊ីផា​ន បន្តថា បើ​លោក​Richard Rogers គិតថា​វា​ចូល​មែន កុំ​ភ្លេច​ប្ដឹង​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ដែល​បញ្ជា​អោយ​ប៉ូលីស​បង្ក្រាប​បាតុកម្ម​នេះ​ទៅ​តុលាការ​ICC​ផង​។​