លទ្ធផលជំរឿនសត្វស្លាបទឹកប្រចាំឆ្នាំ២០២០ នៅតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង


ថ្ងៃទី ១៦ និង ១៧ ខែមករា ឆ្នាំ២០២០ការធ្វើជំរឿនសត្វស្លាបអាស៊ី និងជំរឿងត្រយ៉ងចំពុះស្លាបព្រា បានប្រព្រឹត្តិទៅនៅតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង។ សកម្មភាពអង្កេតតាម ដានជីវចម្រុះនេះធ្វើឡើងជាប្រចាំឆ្នាំដោយឩទ្យានុរក្សនិងក្រុមអង្កេតតាមដានជីវៈចម្រុះដែលប្រចាំការក្នុងតំបន់ការពារ ក្រោមការ គាំទ្ររបស់អង្គការ BirdLife ។ សត្វស្លាបចំនួន ៥៦ប្រភេទត្រូវបាន ប្រទះឃើញនិងកត់ត្រាបាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងវិញ សត្វស្លាបចំនួន ៣២ប្រភេទត្រូវបានកត់ត្រា ដែលរួមមាន សត្វក្រៀលចំនួន ១០២ ក្បាល ខ្វែងសមុទ្រកន្ទុយខ្មៅចំនួន ៤១៥០ក្បាល និងសត្វស្លាប មួយចំនួនទៀត។ ត្រយ៉ងចំពុះស្លាបព្រា ដែលធ្លាប់កត់ត្រាបាន កាលពីឆ្នាំ ២០១១ ២០១២ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មិនត្រូវបានប្រទះឃើញនិងកត់ត្រាបានឡើយក្នុងឆ្នាំ ២០២០នេះ។ កាប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ទាំង មូល ដែលធ្វើឱ្យទឹកឆាប់រីងស្ងួង ធនធានធម្មជាតិមានការ ធ្លាក់ចុះ។ កត្តារំខានពីសកម្មភាពមនុស្សក៏ជាកត្តាដែលគួរ ឱ្យព្រួយបារម្ភផងដែរ។ ក្រុមការងារបាននឹងកំពុងបន្តការ អង្កេតតាមដាន យ៉ាងយកចិត្តទុក្ខដាក់ក្នុងកិច្ចការងារអភិរក្ស តំបន់ដីសើមនេះ។