បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០


ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ -មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ/នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។
លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានធ្វើការផ្សព្វផ្សាយអំពីរោគសញ្ញា និងការព្យាបាល ជំងឺរលោកសួតបង្កឡើងដោយមេរោគ កូរ៉ូណា ថ្មីដូចជា៖
១-ត្រូវស្តាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល
២-ត្រូវពាក់ម៉ាសទាំងអស់គ្នា
៣-ត្រូវធ្វើអានាមយ័ កន្លែងរស់នៅ ធ្វើការ រៀនសូត្រ និងជុំវិញកន្លែងធ្វើការ
៤-កាត់បន្ថយការជួបជុំគ្នា នៅទីប្រជុំជន កន្លែងផ្សេងៗជៀសវាងការប៉ះពាល់ និង ធ្វើដំណើរជាមួយសត្វដែរឈឺ។