ហ្សឺណែវ ប្រទេសស្វីស៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី អារ៉ាញឆា ហ្គន់ហ្សាឡេស (Arancha González) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ចកម្មអន្តរជាតិ (ITC)។ នៅក្នុងកិច្ចប្រជុំនេះ លោកស្រី អារ៉ាញឆា ហ្គន់ហ្សាឡេស បានប្តេជ្ញាថានឹងបន្តជួយលើការវិភាគផលប៉ះពាល់លើវិស័យកាត់ដេរកម្ពុជា ជាពិសេសវិស័យវាយនភ័ណ្ឌ។ លើសពីនេះទៀតលោកស្រីនឹងជួយរៀបចំគម្រោងដើម្បីទាញយកជំនួយនានា រួមទាំងជំនួយសម្រាប់អនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ចកម្ម ក្នុងគោលបំណងកាត់បន្ថយចំណាយនានាដើម្បីបង្កើនចំណូលរដ្ឋ។