ការត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវក្រួសក្រហម ២ខ្សែ ស្ថិតក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង


នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំថ្នាក់ដឹកនាំ ខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសខេត្តចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវក្រួសក្រហម ២ខ្សែ ប្រវែង ១៨.៦១៣ម៉ែត្រ ស្ថិតក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ កំណាត់ផ្លូវទាំងពីរខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានឆ្លងទន្លេមេគង្គ(មិត្តភាពកម្ពុជា-ចិន) តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ព្រំប្រទល់ស្រុកសៀមបូក៕