ឯកឧត្តម គឹម សន្តិភាព៖ សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវីលដែលស្នើដោះលែងអ្នកប្រ ព្រឹត្តល្មើសច្បាប់ ជារឿងឥតប្រយោជន៍


កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ អង្គការសង្គមស៊ីវីល និងសហគមន៍រងគ្រោះដីធ្លី មួយចំនួន បានចេញសេចក្ដីថ្លែងការណ៍រួមមួយថ្កោលទោសអាជ្ញាធរកម្ពុជា ដែលមិនព្រមដោះលែងបុគ្គលិកសមាគមអាដហុក (ADHOC) រួមមានអ្នកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ដែលបានប្រព្រឹត្តល្មើសច្បាប់។

យោងតាមបណ្តាញសង្គមផ្លូវការ របស់ ឯកឧត្តម គឹម សន្តិភាព បានលើកឡើងថា “អ្នកគួរពិចារណាធ្វើនូវអ្វីដែលមានប្រយោជន៍ ប្រសិនបើអ្នកមានសមានចិត្តពិតប្រាកដមែននោះ ដូចជាស្វែងរក និងផ្តល់ការគាំទ្រអ្នកជំនាញច្បាប់ដែលពូកែៗជាងនេះ ដើម្បីជួយការពារអ្នកទាំងនោះទៅតាមដំណាក់កាលនៃនីតិវិធីរបស់តុលាការជាដើម ប្រសើរជាងធ្វើរឿងឥតប្រយោជន៍ដដែលៗបែបនេះ”។