ឯកឧត្តម គឹម សន្តិភាព ស្នើតំណាងរាស្រ្តCNRP ចូលរួមផ្តល់សក្ខីកម្មដល់ស្ថាប័នមានសមត្ថកិច្ច


ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ក្រោយពីទទួលបានលិខិតរបស់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្រសួងយុត្តិធម៌នឹងបញ្ជូនលិខិតនេះជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ចែងជាសមត្ថកិច្ច។

ឯកឧត្តម បានស្នើដល់ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ ជាហត្ថលេខី ចូលរួមផ្តល់សក្ខីកម្មដល់ស្ថាប័នមានសមត្ថកិច្ច ស្របតាមការអះអាង និងសន្និដ្ឋានដែលមានក្នុងលិខិតនេះ។