សារលេីកសរសេីរ​ ​ដ៏មានអត្ថន័យ​ និងកក់ក្តៅពីប្រជាជនចិន​ចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ ផ្ទុះឡេីងពាសពេញបណ្តាញសង្គមប្រទេសចិន


(ភ្នំពេញ)៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចការងារចំនួន១ថ្ងៃក្នុងប្រទេសចិន។ ក្នុងរយៈពេលដ៏ខ្លីតែប៉ុន្មានម៉ោង សារព័ត៌មានជាច្រើនបានផ្សព្វផ្សាយយ៉ាងច្រើន ហើយមិត្តក្នុងរង្វង់We chatប្រទេសចិនបានចូលទៅមើលយ៉ាងច្រើនកុះករផងដែរ។ នេះបេីតាមទំព័រហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា។

ទំព័រហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា អ្នកក្នុងបណ្តាញអ៊ីធើណេតនៃចិនបានវាយតម្លៃចំពោះការបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ក៏បានចុចLike និងShare និងព្រមទាំងវាយតម្លៃខ្ពស់ដល់ក្តីអង់អាច និងក្លាហានរបស់សម្តេចដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិន ដោយនិយាយាថា សម្តេចជា “អ្នកជម្នះដ៏អស្ចារ្យ” ជាថ្នាក់ដឹកនាំបរទេសទី១ដែលបានមកបំពេញទស្សនកិច្ចក្នុងប្រទេសចិន ខណៈពេលដែលមានការកើតឡើងនៃជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី បានវាយតម្លៃខ្ពស់ចំពោះសម្តេចដែលបានគាំទ្រដល់ភាគីចិនយ៉ាងមុះមុតក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសនេះក្នុងប្រទេសចិន ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានការរំភើបជាខ្លាំង។

មានមិត្តបណ្តាញបានហៅសម្តេចយ៉ាងស្និតស្នាលថា “លោកតាហ៊ុនដ៏អស្ចារ្យ” “លោកពូហ៊ុន” “បុរសដ៏ស្មោះត្រង់” ដោយយល់ថា“(កម្ពុជា) បានប្រើសកម្មភាពជាក់ស្តែងនៃការបំពេញទស្សនកិច្ចរបស់សម្ដេចដើម្បីការតស៊ូនៃប្រទេសចិន ហើយសម្តេចនៅតែជាមិត្តដែកថែបនៃចិន” “ដើម្បីលើកទឹកចិត្តចិន បានអញ្ជើញមកដល់ហើយ” ទាំងនេះបានបង្ហាញពីទំនាក់ទំនងជិតស្និតដ៏ពិសេសដែល“មានសុខរួមសុខ មានទុក្ខរួមទុក្ខ”រវាងចិន និងកម្ពុជា “មិត្តភាពប្រជាពលរដ្ឋចិន និងកម្ពុជាអាចទប់ទល់នឹងការពិសោធន៍នេះបាន”។ ក៏មានការបញ្ចេញមតិខ្លះថា “អ្នកដទៃសុទ្ធតែប៉ាក់ផ្កាលើក្រណាត់សូត្រ មានតែលោកទេដែលបានផ្តល់ធ្យូងកម្តៅក្នុងពេលរងារ” “ជូនធ្យូងកម្តៅពិតជាកម្រមាន” ការបំពេញទស្សនកិច្ចរបស់សម្តេច“ផ្តល់ភាពកក់ក្តៅក្នុងក្រអៅបេះដូង”បើធៀបនឹងប្រទេសផ្សេងទៀតដែលបានបិទចំពោះប្រទេសចិន “ប្រទេសកម្ពុជាកំពុងបង្ហាញគំរូដល់ប្រទេសផ្សេងទៀតមើល” “ជនជាតិចិននឹងចង់ចាំជារៀងរហូត” “ប្រជាជនចិនរំភើប ក៏រឹតតែថ្លែងអំណរគុណ” “ក្នុងកាលៈទេសៈដ៏ចាំបាច់ យ៉ាងច្បាស់លាស់ថា នរណាជាមិត្តដ៏ពិតប្រាកដ” “ត្បិតតែជាការសម្រេចចិត្តភ្លាមៗ តែពិតជាមានសន្តាននៃចិត្តហើយ”។ អ្នកទាំងអសស់គ្នាក៏បាននិយាយថា “មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ” “មិត្តភាពចិន និងកម្ពុជាឋិតថេរជាអមតៈ” “ក្នុងគ្រាលំបាកទើបដឹងពីគ្នាទៅវិញទៅមក” “សាច់ញាតិគ្នាឯង ដូចញាតិថាមក ក៏មក រំភើបណាស់!” “អំណរគុណដល់មិត្តជិតខាងល្អរបស់យើង” ក៏មានមតិថានឹងមកទស្សនាប្រាសាទអង្គរក្នុងពេលឆាប់ៗនេះ ក៏មានមតិខ្លះក្នុងអំឡុងពេលដែលថ្លែងអំណរគុណដល់សម្តេច ក៏បានរំលឹកសម្តេច“យកចិត្តទុកដាក់ចំពោះសុខភាពក្នុងរយៈពេលនេះផងដែរ!!!” “ស្វាគមន៍មិត្តល្អ ក៏ត្រូវប្រុងប្រយ័ត្ននឹងសុវត្ថិភាពដែរ” “មិត្តពិតប្រាកដ” “បងប្អូនដែកថែប” “មិត្តជិតស្និតចាស់” “កម្ពុជាមិត្តជិតស្និតចាស់” និងពាក្យពេញនិយមផ្សេងទៀត៕