ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ SBST ប្រវែង ៣,៤៩៧ ម៉ែត្រ


(​ព្រៃវែង​)៖ នៅ​​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ស្រុក​កំពុងត្របែក បាន​បើ​ការដ្ឋាន​សាងសង់ ផ្លូវ​ក្រាល​កៅស៊ូ SBST ប្រវែង ៣,៤៩៧​ម៉ែត្រ ក្រោម​អធិបតីភាព​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត អមដំណើរ​ដោយ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​នៅក្នុង​ឱកាស​ដែល​លោក យ៉ាវ សានិ​ន អភិបាលស្រុក​កំពង់ត្របែក ក៏បាន​លើកឡើងថា ផ្លូវ​នេះ​ពីមុន​ពិបាក​ធ្វើដំណើរ​គួរសម ជាពិសេស​នៅពេល​រដូវវស្សា​។ ដោយ​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​ជាមួយ នឹង​ធនាគារ​អភិវឌ្ឍន៍ជនបទ​អាស៊ី (ADB) និង​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​(I FAD) ក៏បាន​ស្ថាបនា​ផ្លូវ​មួយ​នេះ​ទៅជា​ផ្លូវ​ក្រៅ​កៅស៊ូ SBST ដែលមាន​ប្រវែង ៣,៤៩៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ដែល​នៅតាម​ដង​ទន្លេ​កំពង់ត្របែក​ក្នុងភូមិ​អន្លង់​រាជ្យ រហូតដល់​ភូមិ​បឹង​ខ្យង ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

ថ្លែង​នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ក៏បាន​លើកឡើងថា ទាំងនេះ​គឺជា​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជូន​នូវ ប្រជាពលរដ្ឋ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​នូវ​កសិផល​កសិកម្ម របស់​បងប្អូន​ប្រជាពលរដ្ឋ​។ និង​ជួយ​សម្រួល​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ ប្រកបដោយ​សុវត្ថិភាព​។

​ឯកឧត្តម​ក៏​សូម​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ត្រូវ ចេះ​ថែរក្សា​នៅ​ផ្លូវ​មួយ​ខ្សែ​នេះ ឲ្យ​បានគ​ង្វ​ង់​យូរអង្វែង និង​បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាត់បង់​អាយុជីវិត​នោះ​ផងដែ​។​

សូមបញ្ជាក់​ផងដែរ​ថា​៖ គម្រោង​នេះ​ត្រូវបាន​ជ្រើសរើស​ចេញពី​គម្រោង​អ​ថិ​ភាព កម្មវិធី​វិនិយោគ​ឃុំ​កំពង់ត្របែក​ឆ្នាំ​២០១៩ នឹង​ចុះ​ពិនិត្យ​បច្ចេកទេស​ដល់ទី​តាំង​គ​ម្រោ​ង​ផ្ទាល់ សិក្សា​វាស់វែង គូស​ប្លង់​លម្អិត ដោយ​វិស្វករ​ជំនាញ​សេវា​ករទី​៦ និង​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ស្តីពី​សុវត្ថិភាព​សង្គម ដីធ្លី និង​បរិស្ថាន កាលពី​ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចុះ​អង្កេត​វាស់វែង​ដីធ្លី និង​ប្រមូល​ទិន្នន័យ​ដោយ​អ្នកជំនាញ​សេវា​ករទី​៦ និង​ប្រជុំ​បូកសរុប​លទ្ធផល​សិក្សា ផលប៉ះពាល់​ដីធ្លី និង​ទ្រព្យសម្បត្តិ​នៃ​កម្មសិទ្ធិករ ឬ​ភោគី ឬ​អ្នកប្រើប្រាស់​ដីធ្លី ដែលមាន​ការប៉ះពាល់ និង​គម្រោង​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដេញថ្លៃ​នៅ​ថ្នាក់ជាតិ នឹង​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឈ្មោះ​តាំង​ឆេង​អ័ង កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ ដោយ​ប្រើ​រយៈពេល ៦ ខែ​ក្នុងការ​ស្ថាបនា​ផ្លូវ​នេះ​៕​