កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ


រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ​ត្រូវ​រៀបចំ​ឡើង ក្នុង​គោល​បំណង​ពិភាក្សាលើ ការអនុវត្តកម្មវិធីពង្រឹងការអប់រំ នៅកម្ពុជា STEPCam-GPE3 ពិនិត្យ​របាយការវឌ្ឍនភាពស្តីពីការអនុវត្តថិការកម្មវិធីឆ្នាំ២០១៩ ការរៀបចំផែននទីបង្ហាញផ្លូវ និងផែនការរយៈពេលវែងការអប់រំមធ្យមសិក្សា និង​ការរៀបចំ​សន្និបាតអប់រំ ថ្ងៃទី២៣-២៥ មីនា ២០២០។

​កិច្ចប្រជុំ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ផ្ទាល់ ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង​មាន​ការ​ចូលរួម​ ដោយ​លោកស្រី Guistian Munduale តំណាងអង្គការ UNICEF ប្រចាំកម្ពុជា ដែលជាសហប្រធាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដែលធ្វើការងារគាំទ្រវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា៕

១១ ​កុម្ភៈ ២០២០ | ​ទី​ស្ដី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា