ឯកឧត្តម យឹម លាង ជួយឧបត្ថម្ភថវិកា ១០០០ដុល្លា ដល់កងកម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ ខណ្ឌឫស្សីកែវ ដែលប្រឹងប្រែងរៀបចំសណ្តាប់ធ្នាប់ជួយសង្រ្គោះប្រជាពលរដ្ឋ និងក្មេងករណីភ្លើងឆេះផ្ទះ


ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហៀ ហ៊ីន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ បានឧបត្ថមប្រាក់ចំនួន ១០០០(មួយពាន់) ដុល្លា ជូនដល់កងកម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលបានខិតខំប្រែងប្រែងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ និងក្មេង ករណីគ្រោះថ្នាក់អគ្គីភ័យ(ភ្លើងឆេះផ្ទះ) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងនាមអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះ ឯកឧត្តម យឹម លាង។

សូមគោរពជូនពរ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ មានសុខភាពល្អ និងទទួលជ័យជំនះគ្រប់ភារកិច្ច៕