ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ឧបត្ថម្ភថវិកា ចំនួន៥០០ដុល្លា ជូនលោកតា សុះ ម៉ាត់ ចាស់ជរា ដែលកំពុងមានជម្ងឺប្រចាំកាយ


នារសៀលម៉ោង២៖៣០នាទី ថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ច្រាំងចំរេះទី១ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង នាយរងខុទ្ទកាល័យសម្តេចសេនាភក្តី សាយ ឈុំ និងជានាយរងសេនាធិការចំរុះ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ច្រាំងចំរេះទី១ បានពាំនាំនូវអំណោយជាថវិកា ចំនួន 500$ (ប្រាំរយដុល្លារ ) របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ឧបត្ថម្ភដល់លោកតា សុះ ម៉ាត់ ដែលជាសមាជិកគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ច្រាំចំរេះទី១ ដែលចាស់ជរា និងមានជំងឺប្រចាំកាយផងដែរ ។