អគ្គិសនីកម្ពុជាជូនដំណឹងពីការដាច់ភ្លើងតាមតំបន់


Electric 21 01 16 2 copy

      អគ្គិសនី​កម្ពុជា ​បាន​ជូន​ដំណឹង​ថា ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល នឹង​រង​ការ​ដាច់​ចរន្ត​អគ្គីសនី​បណ្តោះ​អាសន្ន​ ប្រមាណ​ពី​៨ ​ទៅ ​៩​ម៉ោង ​ក្នុង​រយៈ​ពេល​ ៤​ថ្ងៃ ​ក្នុង​សប្តាហ៍​នេះ​ ។ យោង​តាម​អគ្គីសនី​កម្ពុជា ការ​ដាច់​ចរន្ត​អគ្គីសនី នឹង​មាន​ចាប់​ពី​ថ្ងៃទី​២១ ​ដល់ ​២៤ ​មករា ​ឆ្នាំ ​២០១៦ ​ខាង​មុខ​នេះ ​។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១ ​មករា តំបន់​ដែល​រង​ការ​ដាច់​ភ្លើង គឺ​

     ទី​១- ​តំបន់​ភ្លើង​ស្ថិត​នៅ​តាម​បណ្តោយ​វិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក​…

     ទី២- ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជើង​ឯក ​ចាប់​ពី​ភូមិ​ថ្មី រហូត​ដល់​ភូមិ​ខ្វា​ ក្នុង​សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ…

     ទី៣- ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ចាប់​ពី​ភូមិ​កន្ទោក​ ក្នុង​សង្កាត់​កន្ទោក​ រហូត​ដល់​ភូមិ​កំបូល ​ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ​…

     ទី៤- ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កោះ​ក្របី ភូមិ​ព្រែក​ថ្មី​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​ ៨​ព្រឹក ដល់​ម៉ោង ​៤​ល្ងាច ។

នៅ​ថ្ងៃ​សុក្រ​ទី​២២​ មករា តំបន់​ដែល​រង​ការ​ដាច់​ភ្លើង

     ទី១​- តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូឡាំពិក សង្កាត់​ទួល​ស្វាយ​ព្រៃ​១ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការ​មន​…

     ទី២- ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ចោមចៅ ភូមិ​ព្រៃព្រីង​… ភូមិ​ជម្ពូវ័ន ក្នុង​សង្កាត់​ចោមចៅ ភូមិ​កន្ទោក…​ ភូមិ​ព្រៃ​ស្វាយ ភូមិ​អូរដឹម​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ

​     ទី៣- ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កោះក្របី ភូមិ​ព្រែក​ថ្មី ក្នុង​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​ ៨​ព្រឹក ដល់​ម៉ោង ​៤​ល្ងាច ​។

នៅ​ថ្ងៃ​សៅរ៍​ទី២៣​មករា តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺ​

     ទី១​- តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ឃ្មួញ ភូមិ​អន្លង់​ក្ងាន ក្នុង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន

     ទី២- ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ថ្មី… ​ភូមិ​ព្រែកសំរោង​… ភូមិ​កំពង់​សំណាញ់​ ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ឃុំ​រកាខ្ពស់… ​ឃុំ​ស្វាយរលំ ក្នុង​ស្រុក​ស្អាង​ខេត្ត​កណ្តាល

     ទី៣- ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ​ចាប់​ពី​ភូមិ​ផ្សារ​លិច​ក្នុង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ រហូត​ដល់​ឃុំ​ព្រែក​តាទែន​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល​នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​ ៨​ព្រឹក ដល់​ម៉ោង​ ៥​ល្ងាច​ ។

​នៅ​ថ្ងៃ​អាទិត្យ​ទី២៤​ មករា​នោះ​វិញ តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺ

     ​ទី១- ​គឺ​តំបន់​ភ្លើង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន​

     ទី២- ​តំបន់​ភ្លើង​ស្ថិត​នៅ​ភូមិ​សំរោង១​ ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​…

     ទី៣- ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទួលគោក ភូមិ​ទួលសង្កែ ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​

     ទី៤​- តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទួលពង្រ ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោមចៅ  ខណ្ឌ​ពោធិ៍សែនជ័យ

​     ទី៥- ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ឃុំ​រកាខ្ពស់ ឃុំ​ស្វាយរលំ​ក្នុង​ស្រុក​ស្អាង​ខេត្ត​កណ្តាល​ នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង ​៨​ព្រឹក ដល់​ម៉ោង ​៥​ល្ងាច ​។

     អគ្គីសនី​កម្ពុជា បាន​ថ្លែង​ថា​ ការ​ដាច់​ភ្លើង​នេះ ដោយ​សារ​ការ​ជួស​ជុល​… ការ​ផ្លាស់​ប្តូរ​ដំឡើង​បរិក្ខារ និង​រុះ​រើ​គន្លង​ខែ្ស​បណ្តាញ​ ដើម្បី​បង្ក​លក្ខណ:​ដល់​ការ​ដ្ឋាន​ពង្រីក​ផ្លូវ​ ។