ទីស្ដីការក្រសួង៖ នាព្រឹក២៧ ខែមករា ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពី គម្រោងសាកល្បងរយៈពេល០៥ឆ្នាំ សម្រាប់ការអនុវត្តក្នុងវិស័យអប់រំ វប្បធម៌ និងសិល្បៈ ក្នុងគោលបំណងបន្តកិច្ចសហការ និងសម្របសម្រួលសម្រាប់ការបង្កើតនូវគំរូប្រកបដោយនិរន្តរភាពមួយសម្រាប់ការអប់រំវប្បធម៌ និងសិល្បៈនៅក្នុងគ្រឹះស្ថានអប់រំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអប់រំ យុវជន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូកម្ពុជា និងលោកប្រធានអង្គការសិល្បៈខ្មែរអមតៈ។