ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពី គម្រោងសាកល្បងរយៈពេល០៥ឆ្នាំ សម្រាប់ការអនុវត្តក្នុងវិស័យអប់រំ វប្បធម៌ និងសិល្បៈ នៅកម្ពុជា


ទីស្ដីការ​ក្រសួង​៖ ​នា​ព្រឹក​​២៧ ខែ​មករា ឆ្នាំ​២០១៧ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី គម្រោងសាកល្បងរយៈពេល០៥ឆ្នាំ សម្រាប់​ការ​អនុវត្ត​ក្នុង​វិស័យអប់រំ វប្បធម៌ និង​សិល្បៈ ​ ក្នុង​គោល​បំណង​បន្ត​កិច្ច​សហការ និង​សម្រប​សម្រួល​សម្រាប់​ការ​បង្កើត​នូវ​គំរូ​ប្រកប​ដោយ​និរន្តរភាព​មួយ​សម្រាប់​ការ​អប់រំ​វប្បធម៌ និង​សិល្បៈ​នៅ​ក្នុង​គ្រឹះស្ថាន​អប់រំនៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ​​​
ពិធី​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម​បណ្ឌិត ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​​ ​ក្រសួង​អប់រំ យុវជន ​លោក​ជំទាវ ភឿង​ សកុណា​ ​រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌​​ និង​វិចិត្រ​សិល្បៈ លោកស្រី ​ Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​កម្ពុជា​ និង​លោក​ប្រធាន​អង្គការ​សិល្បៈខ្មែរអមតៈ។