ក្រុមការងារដេីម្បីសិក្សាអំពីគោលនយោបាយជាតិអេកូទេសចរណ៍ និង រៀបចំកម្មវិធីអភិវឌ្ឍន៍ទេស ចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ នៃក្រសួង បរិស្ថាន


ក្រុមការងារដេីម្បីសិក្សាអំពីគោលនយោបាយជាតិអេកូទេសចរណ៍ និង រៀបចំកម្មវិធីអភិវឌ្ឍន៍ទេស ចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ នៃក្រសួង បរិស្ថាន កាលពីថ្ងៃចន្ទ ២កើត ខែផល្គុន ២កើត ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២០ បានដំណើការកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សា លើកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។

នៅក្នុងពេលអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំនេះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ
ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសក្តានុពលធនធានធម្មជាតិ ដែលមាននៅតាមតំបន់ការពារធម្មជាតិ ដែលគ្របដណ្តប់ ៤១ភាគរយនៃផ្ទៃដីសរុបនៃប្រទេសកម្ពុជា។ លោកជំទាវ បានលើកទឹកចិត្តអ្នកចូល រួម ដែលជាតំណាងមកពីអគ្គនាយកដ្ឋានជំនាញទាំង៥ របស់ក្រសួងបរិស្ថាន និងអគ្គលេខា ធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយមន្រ្តីពាក់ព័ន្ធនានា នៃក្រុមការងារ ចូលរួមផ្តល់ធាតុចូល ដើម្បីបង្កើតផែន ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍​ ២០១៩- ២០២៣។
បន្ទាប់ពីកិច្ចពិភាក្សា អង្គប្រជុំបានសម្រេច ត្រៀមរៀបចំកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិរួមមានៈ
– សិក្សាឱ្យយបានច្បាស់លាស់លើសក្តានុពលទេសចរណ៍ធម្មជាតិ និងសមត្ថភាពនៃការទទួលភ្ញៀវទេសចរ នៅតាមតំបន់ការពារធម្មជាតិ
– រៀបចំកិច្ចពិភាក្សាជាមួយដៃគូ ពាក់ព័ន្ធនានា ដែលធ្វើការងារលើ វិស័យទេសចរណ៍ធម្មជាតិ ដើម្បីស្វែងយល់ពីបទពិសោធន៍ តម្រូវការរបស់សហគមន៍ បញ្ហាប្រឈមនានា និងតម្រូវការក្នុងការកែលម្អការគ្រប់ទេសចរណ៍ធម្មជាតិឱ្យមាននិរន្តរភាព
– សិក្សាបន្ថែមលើលិខិតបទដ្ឋានគតិយុត្តពាក់ពន្ធ័ដែលមានស្រាប់ ភាពខ្វះចន្លោះ និងតម្រូវការលើឯកសារគាំទ្រការអនុវត្ត
– ស្វែងរកដៃគូ និងធនធាន មនុស្ស និងថវិកាដើម្បីរៀបចំកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ
– កម្មវិធីនេះត្រូវរៀបចំឡើងស្របតាមយុទ្ធសាស្រ្តដែលមាន ចែងក្នុងគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០២៣។