ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី»


នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី»។

សន្និសីទនេះរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងគោលបំណងបង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ អំពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី ក្នុងទិសដៅស្នូល ជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ រាជរដ្ឋាភិបាល។ វាគ្មិនក្នុងសន្និសីទនេះ គឺលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី៕