ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចូលរួមសន្និសីទថ្នាក់តំបន់ ក្រោមប្រធានបទ «ការពារការកេងប្រវញ្ច័ផ្លូវភេទលើកុមារតាមប្រពន្ធ័អនឡាញ» នៅទីក្រុងបាងកក


លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង តំណាងលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

បានអញ្ជើញទៅចូលរួមសន្និសិទថ្នាក់តំបន់ ប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ សម្បត្តិ សុគន្ធា បានធ្វើបទបង្ហាញជូនដល់អង្គសន្និសិទ លើការអនុវត្តការងារ ការលើកកម្ពស់ ទប់ស្កាត់ និងការពារការកេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងផែនការទប់ស្កាត់អំពើហិង្សាលើកុមារ២០១៧-២០២១ នៅក្នុងសន្និសីទថ្នាក់តំបន់ ASEAN ស្តីពីការពារការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

គួរជម្រាបថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១៤ ដែលនឹងត្រូវចូលរួមការសិក្សាស្រាវជ្រាវ ថ្នាក់ពិភពលោកលើការបញ្ឈប់គ្រោះថ្នាក់ នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕