ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ជាភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញប្រកាសថ្មីមួយ ស្តីពីកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ជាភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍។

បើតាមក្រសួងសេដ្ឋកិច្ច ប្រកាសថ្មីនេះ មានគោលបំណងដាក់ចេញនូវវិធាន និងនីតិវិធីសម្រាប់អនុវត្តន៍ពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក និងអាករលើតម្លៃបន្ថែម ចំពោះភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ដែលមានប្រតិបត្តិការអាជីវកម្ម ទាំងក្នុង និងក្រៅប្រទេសកម្ពុជា៕

ព័ត៌មានលម្អិត សូមអានប្រកាសថ្មី របស់ក្រសួងសេដ្ឋកិច្ចទាំងស្រុង៖