សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋគួរជាសកម្មជនប្រឆាំងព័ត៌មានក្លែងក្លាយ ជុំវិញជំងឺកូរ៉ូណា


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូបគួរចួលរួមធ្វើជាសកម្មជនប្រឆាំងព័ត៌មានក្លែងក្លាយ ជុំវិញជំងឺកូរ៉ូណា។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ៕