ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅសកម្មភាពការងារខែកុម្ភៈ ឆ្នាំ២០១៧


នាវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅសកម្មភាពការងារខែកុម្ភៈ ឆ្នាំ២០១៧របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីថ្នាក់អនុនាយកដ្ឋានឡើង នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។