ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំរៀបចំកម្មវិធីការយល់ដឹង និងការសម្អាតក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិ ទីក្រុងស្អាត និងបុណ្យទន្លេ


(បាត់ដំបង)៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំស្តីពី ការរៀបចំកម្មវិធីការយល់ដឹង និងការសម្អាតក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៤ ឆ្នាំ២០២០ និងចូលរួមពិធីបុណ្យទន្លេនាពាក់កណ្តាលខែមីនាផងដែរ។

ពិធីបើកិច្ចប្រជុំនេះ បានប្រព្រឹត្តធ្វើឡើងនៅនៅសាលាខេត្តបាត់ដំបង ក្នុងឱកាសត្រៀមរៀបចំបុណ្យទន្លេលើកទី៦ និងជម្រាបជូន ក្នុងកិច្ចប្រជុំណែនាំ របៀបបមូលទិន្នន័យ និងរបៀបបញ្ចូលទិន្ន័យព័ត៌មានតាមប្រព័ន្ធអនឡាញ កម្ពុជាស្អាត ក្រោមអធិបតីភាពលោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពាទីក្រុងស្អាត តំណាងលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជំរុញការប្រលងប្រណាំង នៃក្រសួងទេសចរណ៍ លោក មូល ធន នាយករងរដ្ឋបាល តំណាងលោកអភិបាលខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួមមួយចំនួនផងដែរ។

លោក មូល ធន និងលោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពាទីក្រុងស្អាត បានជំរុញការ ប្រឡងប្រណាំង នៃក្រសួងទេសចរណ៍ បានបង្ហាញពីគោលបំណងនៃកិច្វប្រជុំនេះ ជូនអង្គប្រជុំជូនជ្រាប និងការងារ ការរៀបចំកម្មវិធីការយល់ដឹង និងការសម្អាតក្រុង ដើម្បីចូលរួមអបអរ សាទរទិវាជាតិ ទីក្រុងស្អាត លើកទី៤ ឆ្នាំ២០២០ ការរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិ ទីក្រុងស្អាត លើកទី៤ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» ក្នុងឱកាសត្រៀមរៀបចំបុណ្យទន្លេលើកទី៦ និងជម្រាបជូនក្នុងកិច្ចប្រជុំណែនាំរបៀបបមូលទិន្នន័យ និងរេបៀបបញ្ចូលលទិន្ន័យព័ត៌មាន តាមប្រព័ន្ធអនឡាញ កម្ពុជាស្អាត ។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើការណែនាំអំពីការប្រើប្រាស់អនឡាញ Google តាមរយៈការបញ្ចាំងស្លាយ ដែលមានសារៈសំខាន់ៗ ដោយមានភ្ជាប់ QR Code ជាការងាយស្រួលដល់ ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទូទៅផងដែរ។

បើតាមលោក ហ៊ួត រិទ្ធី បានបន្តថា បាក្នុងឱកាសបុណ្យទន្លេនេះដែរ លោកបានលើកឡើងអំពីការប្រមូលសម្រាមបានទាន់ពេលវេលាសម្អាត ទីក្រុង ក្រោមប្រធានបទ «ទីក្រុងស្អាត» ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត ផងដែរ។

លោកបានបន្ថែមទៀតថា សម្រាប់ប្រធានក្រុមដឹកនាំការបញ្ច្រាបការយល់ដឹង និងសម្អាតក្រុង នៅតាមគោលដៅនីមួយៗ អាចជាសមាជិក ក្រុមការងារ វាយតម្លៃទីក្រុងស្អាត រាជធានី-ខេត្ត ឬយុវជនឆ្នើមឬ សិស្សនិស្សិតដែលមាន ការយល់ដឹងច្បាស់អំពីចលនាប្រឡង ប្រណាំងទីក្រុងស្អាត យុទ្ធនាការនានាគាំទ្រដល់ការប្រឡងប្រណាំងទីក្រុងស្អាត។

ក្នុងកិច្ចប្រជុំនេះដែរ មន្រ្តីជំនាញនានា បានឡើងរាយការណ៍ពីការងាររបស់ខ្លួនទទួលខុស ត្រូវបាននឹងកំពុងខិតខំប្រឹងប្រែងគ្រប់ៗគ្នា ធ្វើការងារនេះឱ្យបានល្អប្រសើ និងលឿនបំផុត។

លោក មូល ធន បានបន្តថា ក្នុងនាមតំណាងរដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់មន្រ្តីជំនាញក្រសួងទេសចរណ៍ បានចុះសហការជាប្រចាំ លើការងារគ្រប់ផ្នែក គ្រប់វិស័យទាក់ទងការងារសម្រាមនិងទីក្រុងស្អាត ការងារផ្សេងៗជាច្រើនទៀត ដើម្បីត្រៀមរៀបចំបុណ្យទន្លេខាងមុខនេះ បានដំណើរការដោយជោគជ័យផងដែរ៕