អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ដើរតាមគន្លងនៃលទ្ធិប្រជាធិតេយ្យ និងពង្រឹងនីតិរដ្ឋ។ ផ្អែកលើមូលដ្ឋាននេះ ទន្ទឹមនឹងបើកទូលាយលទ្ធិប្រជាធិបតេយ្យ ក៏ត្រូវយកចិត្តទុកដាក់អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីសង្គមមួយមានរបៀបរៀបរយ មានសណ្តាប់ធ្នាប់សាធរណៈសង្គមល្អ គ្រប់គ្នាស្ថិតនៅក្រោមច្បាប់ ទើបហៅថាសង្គមស៊ីវីល័យ ជឿនលឿន ។ ដូច្នេះ ជនណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។
ឯកឧត្តម បានបន្តថា ដូចករណី សម រង្សី ដែលបានល្មើសច្បាប់ សម រង្សី ត្រូវតែទទួលទោសតាមច្បាប់ស្របទៅតាមស្ថានទម្ងន់ទោស និងកំរិតបទល្មើសដែលខ្លួនបានប្រព្រឹត្ត ហើយតុលាការក៏ដំណើរការនីតិវិធីទៅតាមគោលការណ៏ច្បាប់លើអំពើល្មើសនោះដែរ ។ ចំណាត់ការតាមនីតិវិធីនេះ គឺជាលទ្ឌផលនៃអំពើល្មើសច្បាប់របស់ សម រង្សី មិនមានអ្នកណាបង្កើត ប្ញុប្រឌិតឲ្យ សម រង្សី ទេ ។ ដូច្នេះ មិនអាចចោទថា គេ ប្ញុបក្សកាន់អំណាចគាបសង្កត់សម រង្សី ទ្បើយ គឺ សម រង្សី គាបសង្កត់ខ្លួនឯង តាមរយៈទង្វើល្មើសច្បាប់ដោយខ្លួនឯង ។
ឯកឧត្តម បានបន្តទៀតថា បើសម រង្សី មិនបានធ្វើអ្វីខុសច្បាប់ ហើយស្រាប់តែអាជ្ញាធរ ប្ញុតុលាការ ទៅរករឿងទើបអាចនិយាយថា មានការគាបសង្កត់។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយ សម រង្សី ត្រូវតែហ៊ានទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន ហើយទទួលយកការពិតទើបហៅថាក្លាហាន ជាគំរូដល់អ្នកដទៃ ហើយកុំចោទអ្នកដទៃថាគាបសង្កត់ខ្លួនឲ្យសោះ។ កន្លងទៅ សម រង្សី បាននិយាយបរិហារ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ខុសពីការពិត ធ្វើឲ្យខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ត្រូវរងបណ្តឹង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហើយត្រូវតុលាការ កាត់ទោសឲ្យជាប់ពន្ឌនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ ៨លានរៀល ។ សម រង្សីនៅជាប់បណ្តឹងជាច្រើនករណីទៀត ដែលមានស្ថានទម្ងន់ទោស ដោយសារការនិយាយបរិហាកេរ្ត៏ ការនិយាយលាបពណ៌ ការមួលបង្កាច់បង្ខូចកេរ្ត៏កសរញុះញង់ឲ្យមានការរើសអើងជាតិសាសន៏បង្កភាពវឹកវរក្នុងសង្គមធ្ងន់ធ្ងរ មិនអាចអត់ឱនឲ្យបាន ដែល សម រង្សី ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។ នេះហើយ ហៅថានីតិរដ្ឋ ។