ឯកឧត្តម សុខ ឥសាន៖ អ្នកថា ការងាររបស់សភាមិនសំខាន់ ចុះការបើកប្រាក់បំណាច់សភារាល់ខែ យកទៅធ្វើអីដែរ?


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា តួនាទី និងភារកិច្ចរបស់រដ្ឋសភា សុទ្ធតែមានសារៈសំខាន់ ទាំងអស់ ពីព្រោះតំណាងរាស្ត្រទាំងទ្បាយ ដែលជាប់ឆ្នោតតាមឆន្ទៈប្រជាពលរដ្ឋ ក្នុងការបោះឆ្នោត គឺជាតំណាងដ៏ឧត្តុង្គឧត្តម នៃផលប្រយោជន៏ របស់ប្រជារាស្ត្រ ធ្វើការដើម្បីបំរើប្រជារាស្ត្រ។ រាល់របៀបវារៈប្រជុំរបស់់រដ្ឋសភា ដែលជាបណ្តុំដោយតំណាងរាស្ត្រ សុទ្ធតែជារបៀបវារៈមានទាក់ទង នឹងផលប្រយោជន៏របស់ប្រជារាស្ត្រ គ្មានអ្វីដែលថាមិនសំខាន់ទេ ។

ឯកឧត្តម បានបន្តថា អ្នកដែលនិយាយថា មិនសំខាន់ គឺជាអ្នកមិនផ្តល់តម្លៃដល់ផលប្រយោជន៏របស់ប្រជារាស្ត្រ ហើយពិតជាមិនយល់ ប្ញធ្វើជា មិនយល់ពីតួនាទីរបស់ខ្លួនជាតំណាងរាស្ត្រ។ គេមិនអាចសំអាងទ្បេះនេះទ្បេះនោះ មិនព្រមគោរពតួនាទីជាតំណាងរាស្ត្រ និងមិនគោរពបទបញ្ជា ផ្ទៃក្នុងរដ្ឋសភា ហើយយកទ្បេះថាមិនមានសារសំខាន់ បានជាមិនចូលប្រជុំនោះទេ ។ បើដូច្នេះ ចុះការដែលមិនចូលធ្វើការ មិនចូលប្រជុំ ហើយបើក ប្រាក់បំណាច់សភារាល់ខែនោះ តើមានសារៈសំខាន់ដែរប្ញុទេ ? តើប្រាក់បំណាច់សភា មានប្រយោជន៏ដល់ប្រជារាស្ត្រប្ញុយ៉ាងណា ? បើមានប្រយោជន៏ ម៉េចមិនចូលធ្វើការ  បើមិនមានប្រយោជន៏  យកប្រាក់ខែធ្វើអី ?