ក្រុមការងារ​បច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ​ជាក់ស្តែងនូវស្ថានភាព​អាងទឹកវ៉ៃគោ


នៅថ្ងៃព្រហស្បតិ៍​ ៤រោច​ ខែផល្គុន ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២០​ ក្រុមការងារ​បច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស អមដំណើរដោយអគ្គនាយករង​ ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ សហការជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តស្វាយរៀង​ បានចុះពិនិត្យ​ជាក់ស្តែងនូវស្ថានភាព​អាងទឹកវ៉ៃគោ​ និងបានណែនាំកិច្ចការបច្ចេកទេសលម្អិតបន្ថែម ក្នុងការកំណត់ព្រំប្រទល់​ និងផ្ទៃអាងទឹក ក្នុងការថែរក្សា​ និងអភិរក្សអាងទឹកវ៉ៃគោ ដើម្បីធានាបានដល់ការស្តុកទឹកក្នុងអាងឲ្យបានច្រើន សម្រាប់បម្រេីដល់​វិស័យកសិកម្ម​ ក៏ដូចជាតម្រូវការប្រេីប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅរដូវប្រាំង ព្រមទាំងប្រព័ន្ធអេកូឡូស៉ីផងដែរ ៕