សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៉ិត សំហេង និងលោកជំទាវ ដែលឧបត្ថម១ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ ឯកឧត្តម អ៉ិត សំហេង និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម និងលោកជំទាវ ដែលបានចូលវិភាគទានជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ជាជំនួយដល់បុព្វហេតុដ៏ថ្លៃថ្លានេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា»

ខាងក្រោមនេះជាសារលិខិត សម្តេចតេជោ ហ៊ុន សែន៖