ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីត១៩នៃប្រទេសចិននឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលា​ម៉ោង០៨:៣០ព្រឹក ថ្ងៃទី២៣ខែមីនានេះ


សូមអរគុណ​ដល់មហាមិត្តចិន​ ! អរគុណសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ !

ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីត១៩នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ច្រកវីអាយភី នៅវេលា​ម៉ោង០៨:៣០ព្រឹក ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។

នេះជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីត១៩កំពុ
រាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។

ឯកឧត្ដម​ វ៉ាង​ វិនធាន ឯកអគ្គ​រដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្ដម​ រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​កម្ពុជា នឹងមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចនៅព្រលានយន្តហោះ។