អភិបាលខេត្តចុះពិនិត្យជាក់ស្តែងទីតាំងត្រៀមបង្ការក្នុងការអនុវត្តវិធានការ ដាក់ដោយឡែក និងចត្តាឡីស័កលើមុខសញ្ញាសង្ស័យCOVID-19 សម្រាប់ខេត្តរតនគិរី


(រតនគីរី)៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ថង
សាវុន អភិបាលខេត្ត អមដោយអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោកនាយក រដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ បានចុះពិនិត្យជាក់ស្តែងទីតាំងត្រៀមបង្ការក្នុងការអនុវត្តវិធានការ ដាក់ដោយឡែក និងចត្តាឡីស័កលើមុខសញ្ញាសង្ស័យCOVID-19 សម្រាប់ខេត្តរតនគិរី។ ខេត្តបានកំណត់យកទីតាំងចំនួន ១១ទីតាំង នៅមន្ទីរពេទ្យបង្អែកខេត្ត សណ្ឋាគារ និងអន្តេវាសិកដ្ឋាននៅតាមក្រុង ស្រុកទូទាំងខេត្ត។