អភិបាលខេត្តព្រះវិហារ ផ្តល់ជូននូវអគារសិក្សា ថ្មី ១ខ្នងដល់សាលាបឋមសិក្សា កំព្រៀង


ដោយឃើញការលំបាករបស់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ ឯកឧត្តម​ អ៊ុន​ ចាន់ដា ​អភិបាលនៃគណៈ អភិបាលខេត្ត​​ព្រះវិហារបាន ផ្តល់ជូននូវអគារសិក្សា ថ្មីធ្វើអំពីឈើ​ ១ខ្នងមាន​ ៣ បន្ទប់ និងកែលំអរអគារ សិក្សាចាស់​ដោយបន្ថែម​ ០១ បន្ទប់ទៀតរួមទាំងផ្តល់ជូន កុំព្យូទ័រ​ ១គ្រឿង​ និង អណ្តូង ទឹក​ ១ ដល់បឋមសិក្សា កំព្រៀង ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញចុះ ត្រួតពិនិត្យការ បង្រៀននៅ សាលាបឋមសិក្សាកំព្រៀង ឃុំរតនៈនាព្រឹកថ្ងៃទី៤​ ខែកុម្ភៈ​ ឆ្នាំ២០១៧​​ ដែល​សាលា រៀនមាបឋមសិក្សានេះ ឥឡូវមានតែ២បន្ទប់ មានសិស្សានុសិស្សសរុប៤៨នាក់៕