ឯកឧត្តម ម៉ែន ស៊ីផាន់ អញ្ជើញធ្វើបទបង្ហាញស្តីពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា


នាព្រឹកថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ដល់និសិត្ស និងសាស្ត្រាចារ្យសរុបចំនួន៥៥នាក់ មកពីវិទ្យាស្ថានជាតិសង្គមកិច្ច ដែលមកទស្សនកិច្ចសិក្សាស្វែងយល់ អំពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា។