លោកស្រី តិមា វិច្ឆិកាល ប្រកាសបរិច្ចាគប្រាក់បៀវត្សជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៥០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៦ខែ ដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល


រាជធានីភ្នំពេញ​៖​ ដេីម្បី​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​ លោក​ស្រី​ តិមា​ វិច្ឆិកាល​ នាយករងរដ្ឋបាល​រាជធានីភ្នំពេញ បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៦ខែ ក្នុង​មួយខែ​៥០ម៉ឺនរៀល​​ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ចូលរួមក្នុងសកម្មភាព បង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩​ ។