សម្តេចតេជោ ហ៊ុន សែន៖ គ្រប់គ្នាមានការយល់ដឹង គ្រប់គ្នាចូលរួម គឺប្រាកដជាទប់ស្កាត់បាននូវការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ជាមិនខាន!


 

(ភ្នំពេញ)៖ ក្នុងសារប្រចាំថ្ងៃ តាមហ្វេសប៊ុក​ នៅថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក្រៅពីសួរសុខទុក្ខ​បងប្អូនជូនរួមជាតិ សម្តេចបានថ្លែងអំណរ​គុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «គ្រប់គ្នាមានការយល់ដឹង គ្រប់គ្នាចូលរួម គឺប្រាកដជាទប់ស្កាត់បាននូវការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ជាមិនខាន។ សូមបងប្អូនជនរួមជាតិ បន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យណាមួយ»។

ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បបាន​ជូនពរបងប្អូនជនរួមជាតិ ចៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អ ក្នុងថ្ងៃចុងសប្តាហ៍ និងក្នុងថ្ងៃឆេងម៉េងគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន ផ្តាំថា «​កុំភ្លេចដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរីនិងមេរោគឆ្លងផ្សេងៗ រួមទាំងមេរោគកូវីឌ​-១៩។ អរគុណសន្តិភាព»៕