លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបរិច្ចាគប្រាក់បៀវត្សចំនួន ៤០០ ០០០រៀលក្នុងមួយខែៗ ចំនួន៤ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


 

កំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី សមាជិក ក្រុម ប្រឹក្សា ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ បានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ (COVID-19) ដែល លោកជំទាវ បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនជាថវិកាចំនួន ៤០០ ០០០រៀលដោយក្នុងមួយខែៗ ចំនួន៤ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕