ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានបរិច្ចាគប្រាក់បៀវត្សចំនួន ៥០០ ០០០រៀលក្នុងមួយខែៗ ចំនួន៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


 

កំពង់ឆ្នាំង៖ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ បានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ (COVID-19) ដែល ឯកឧត្ដម បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនជាថវិកាចំនួន ៥០០ ០០០រៀលដោយក្នុងមួយខែៗ ចំនួន៦ខែ ដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕