សប្បុរស​ជន នៅក្រុងប៉ោយ​ប៉ែត នាំយក​សម្ភារ:​ជាទឹកអាកុល ចែល​លាងដៃ ម៉ាស ចែកជូនព​លរដ្ឋ ដើម្បីការ​ពារជំងឺផ្លូវ​ដង្ហើមកូវិដ​១៩


ខេត្តបន្ទាយមានជ័​យ៖ដើម្បីចូលរួមចំ​ណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការ​ពារនូវជំងឺ​ផ្លូវ​ដង្ហើដ៏កាច​សាហាវកូវិដ១៩ ដែលពិ​ភពលោកកំពុងតែមាន​ការព្រួយបារម្ភនោះ អ្នកសាព័ត៌មាន និង​សប្បុរសជន នៅក្រុងប៉ោយប៉ែត បានមូ​លមតិគ្នា ឧបត្ថមខ្លះ​ជាទឹកអាកុល ចែល​លាងដៃនិងថវិការ។ចំណែកថវិ​កាដែលទទួល​បានពីសប្បុរជន គឺយកទៅទិញ​ជាសម្ភារ:ដូចជា:ទឹកអាកុល ចែលលាងដៃ ម៉ាស ជាដើម ដើម្បីយ​កចែកជូនដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតកំពុងស្នាក់ក្នុងផ្ទះ ដោយមិន​បាន​ចេញទៅ​ប្រក​បមុខរបរទទួល​ទាន។

ការចែកសម្ភារ:ខាងលើ​នេះបានធ្វើឡើងនាព្រឹក​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅចំណុច​ខាងមុខ​មន្ទី​រពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ។

សប្បុរ​សជនដែលបានជួយឧបត្ថម​ជាថវិកា និង​សម្ភារ:រួមមាន៖
១-លោក យស សំរ៉ុង ចាងហ្វាងគេហទំព័រ ភ្នំពេញអភិវឌ្ឍន៍ និងភរិយាចំនួន៤ម៉ឺ​នរៀល
២-លោក សុខណារិទ្ធ និងភរិយា ចំនួន២០ម៉ឺនរៀល
៣-លោក ចិន្តាផន សិវុទ្ធី និងភរិយា ចំនួន១០ម៉ឺនរៀល
៤-លោក ម៉ៅ សំអុល និងភរិយា ចំនួន៨ម៉ឺនរៀល
៥-​លោក ដេវិ ចំនួន៦ម៉ឺនរៀល
៦-លោក ប៊ី ចំនួន១០ម៉ឺនរៀល
៧-លោក ទី និងភរិយា ចំនួន១ម៉ឺនរៀល
៨-លោក យស សារុំ និងភរិយា ចំនួន១ម៉ឺនរៀល
៩-លោក គាត ម៉ាដែន និងភរិយា ចំនួន២ម៉ឺនរៀល
១១-លោក ម៉ូ រ៉ាផាត់ និងភរិយា ចំនួន៤ម៉ឺនរៀល
១២-លោក តុង ហ៊ួរ និងភរិយា ជួយឧបត្ថមទឹកអាកុល ចំនួន៦០លីត
១៣-លោកស្រី ធា រី ជួយឧបត្ថមចែលលាងដៃ ចំ​នួន៥០ដប។

ជាមួយគ្នានោះដែរអ្នកសារព័ត៌មាន និង​សប្បុរសជន បាន​ស្នើឱ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តតា​ម​ការ​ណែនាំរ​បស់ប្រមុខ​ថ្នាក់ដឹកនាំ​ និងក្រសួង​សុខាភិបាលឱ្យ​បានត្រឹមត្រូវ ដើម្បីចូលរួម​ទប់ស្កាត់​ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ពិសេសកា​រថែរក្សា​សុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំ ការធ្វើអ​នាម័យ លាងសម្អាតដៃ ជាប្រចាំ និងត្រូវចេះ​តាមដានសុខភាព បើមានការសង្ស័យ ប្រឹក្សា​ជាមួយ​គ្រូ​ពេទ្យជំនាញ សូមទាក់ទង​ទៅលេខ១១៥៕