អំណោយជាថវិការនិងសម្ភារៈប្រយុទ្ធជំងឺcovid-19របស់នាយឧត្តមសេនីយ៏មុឹង សំផននិងលោកស្រីត្រូវបានប្រគល់ជូនដល់រដ្ឋបាលក្រុងបាវិតនិងស្រុកចន្ទា


(ស្វាយរៀង)៖អំណោយជាថវិការនិងសម្ភារៈរបស់នាយឧត្តមសេនីយ៍មុឹង សំផនប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រានិងលោកស្រីយស់សុីមន ដើម្បីប្រយុទ្ធ ទប់ស្កាត់និងបង្ការជំងឺcovid-19ដែលកំពុងរាតត្បាតពាសពេញពិភពលោកនិងបានរីករាលដាលដល់ប្រទេសកម្ពុជាផងដែរនោះត្រូវបានលោកឧត្តមសេនីយ៍ឯករ័ត្ន មន្នី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចន្ទ្រានិងក្រុងបាវិតនាំយកទៅប្រគល់ជូនរដ្ឋបាលស្រុកចន្ទ្រានិងក្រុងបាវិតនៅព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២០សម្រាប់ប្រើប្រាស់ទៅតាមបណ្តាឃុំសង្កាត់នានាក្នុងការប្រយុទ្ធនឹងជំងឺcovid-19។

ពិធីប្រគល់ថវិការនិងសម្ភារៈនេះមានការចូលរួមពីលោកលឹម សៀងហេងអភិបាលក្រុងបាវិតនិងថន ថាវុទ្ធាអភិបាលស្រុកចន្ទ្រានិងមន្ត្រីដែលពាក់ពន្ធ័ជាច្រើនរូបផងដែរ។លោកឧត្តមសេនីយ៍ឯករត្ន័ មន្នីបានថ្លែងនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុកពីនាយឧត្តមសេនីយ៍មុឹង សំផននិងលោកស្រីយស់ សុីមនដែលជានិច្ចកាលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទនៅក្នុងស្រុកចន្ទ្រានិងក្រុងបាវិត។

លោកបានបន្ថែមថាដើម្បីទប់ស្កាត់និងបង្ការកុំអោយមានការចម្លងជំងឺcovid-19នេះ រដ្ឋបាលស្រុកចន្ទ្រានិងក្រុងបាវិតត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញពាក់ពន្ធ័ទាំងអស់ ត្រូវចុះផ្សព្វផ្សាយនៅតាមភូមិនិងតាមខ្នងផ្ទះ ដើម្បីអោយប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការពារទប់ស្កាត់ជម្ងឺកូវីដ១៩នេះទាំងអស់គ្នា។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯកក៏បានថ្លែងនូវការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុលរឺជែលជាប្រចាំចៀសវៀងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និង រក្សាគម្លាត២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យនៅក្បែលំនៅឋានរឺខលទៅលេខទូរសព្ទ័១១៥ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវនិងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាលនៅក្លីនិចឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។

លោកបានបន្តថាអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋានជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្តជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

នៅក្នុងឱកាសនោះលោកលឹម សៀងអភិបាលក្រុងបាវិតបានថ្លែងអំណរគុណដល់លោកនាយឧត្តមសេនីយ៍មុឹង សំផននិងលោកស្រីដែលជានិច្ចជាកាលតែងតែគិតគូរពីសុខទុករបស់ពលរដ្ឋ ក្នុងក្រុងបាវិតនិងស្រុកចន្ទ្រានៅក្នុងកាលៈទេសៈពិភពលោកកំពុងរាតត្បាតដោយសារជំងឺcovid-19ក៏ដូចប្រទេសកម្ពុជាក៏បានរីករាលដាលដោយសារជំងឺនេះ លោកនាយឧត្តមសេនីយ៍និងលោកស្រីបានយកចិត្តទុកដាក់ខ្ពស់អំពីសុខមាលភាពរបស់ពលរដ្ឋដើម្បីប្រយុទ្ធនិងជំងឺcovid-19ដោយបានប្រគល់ថវិការនិងសម្ភារៈដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺcovid-19និងសូមសន្យាថារដ្ឋបាលក្រុងបាវិតនិងស្រុកចន្ទ្រាប្រើប្រាស់ថវិការនិងសម្ភារៈទាំងនេះឲ្យចំគោលដៅនិងមានតម្លាភាព។អំណោយរបស់លោកនាយឧត្តមសេនីយ៍មុឹង សំផននិងលោកស្រីដែលនាំទៅប្រគល់ជូនរដ្ឋបាលស្រុកចន្ទ្រានិងក្រុងបាវិតនាពេលនេះរួមមាន ប្រេង សាំង ក្រមា អាកុលនិងដបដាក់អាកុលនិងថវិការមួយស្រុក ក្រុងទទួលបាន២,៩០០០០០រៀលដោយសរុបថវិការចំណាយទាំងពីរក្រុង ស្រុកអស់៣៣,៦៣២,០០០រៀល៕