ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរីបានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៥០ម៉ឺនរៀលសម្រាប់រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាល់នៃជំងឺកូវិដ១៩


 

ភ្នំពេញ៖ ឯកឧត្តម គិត ទ្រី អភិបាលរងនៃគណអភិបាលខេត្តរតនគិរីនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៥០ម៉ឺនរៀលសម្រាប់រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាល់នៃជំងឺកូវិដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕