ឯកឧត្តម ហុង ឡុង បាននាំយកទេយ្យទានមួយចំនួន យកទៅវេរ និងប្រគេន សម្តេចអគ្គមហាសង្ឃរាជទាំងបីនៃព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទេយ្យទានរួមមាន ស្ករស ៥០គីឡូក្រាម, អង្ករ ៥០គីឡូក្រាម, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស, មីម៉ាម៉ា ១កេសធំ, ត្រីងៀត ៥គីឡូក្រាម, ទៀន ២គីឡូក្រាម, តែស្លឹក ២គីឡូក្រាម, ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ, ព្រមទាំងបច្ច័យបុណ្យចំនួន យកទៅវេរ និងប្រគេន ៖

១-សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

២-សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតីកិត្តិ ឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

៣-សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញថ្ងៃអាទិត្យ ១៣ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។

សូមគោរព ជូនបុណ្យ និងជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តមនាយក, ឯកឧត្តម លោកជំទាវ, ព្រមទាំងមន្រ្តីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា បញ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ​ ពលៈ​ និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ៕